សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia
Информация о канале обновлена 21.11.2025.
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅអំឡុងពេលចុះពិនិត្យនោះ មានការ ផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ។
សូមគូសបញ្ជាក់ផងដែរថា គិតមកដល់ម៉ោងនេះស្ថានភាពមានភាពស្ងប់ស្ងាត់វិញហើយ។
On the morning of 19 November 2025 at 11:08 AM, the ASEAN Observers Team (AOT), coordinated by the Cambodian Ministry of National Defense, conducted an inspection and verification of the ceasefire implementation in the Checkpoint CH1 in Thmorda Commune, Veal Veng District, Pursat Province.
During the inspection, weapon fire was heard from the Thai side. For safety reasons, the ASEAN Observers Team decided to suspend the verification mission in that area and withdraw.
It should be noted that, as of now, the situation has calmed down.
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
គ្រួសារអតីតយុទ្ធជនចំនួន ៦២៨គ្រួសារ នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ទទួលបានការយកចិត្តទុកដាក់ខ្ពស់លើការលើកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។
ដោយទទួលបានការណែនាំ និងតម្រង់ទិសជាប្រចាំពី សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី ក្រសួង ស្ថាប័នដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងអង្គការពាក់ព័ន្ធនានា បានរួមគ្នាជាសហថាមពល កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងសំណង់សាធារណៈចំបាច់នានា ដូចជា ផ្លូវថ្នល់ធំៗខ្វាត់ខ្វែង ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម អណ្ដូងទឹក បណ្ដាញអគ្គិសនី សេវាអ៊ីនធឺណែត ដើម្បីផ្ដល់ជូននូវសេវាសាធារណៈចាំបាច់ជូនពួកគាត់តាមសេចក្ដីត្រូវការ។ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទប្រវែងសរុប ៥៩,៥០ គ.ម, សំណង់សិល្បការ្យចំនួន ១៨២កន្លែង និងសាងសង់អណ្តូងស្នប់ចំនួន ១១អណ្តូង ។
លើសពីនេះទៀត ក្រសួងអភិវឌ្ឍន៍ជនបទនឹងបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សំណង់សិល្បការ្យ និងចូលរួមជួយបណ្តុះបណ្តាលជំនាញ បំណិនជីវិត ព្រមទាំងផ្ដល់គ្រាប់ពូជដំណាំ ជូនដល់គ្រួសារអតីតយុទ្ធជនដែលរស់នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ដើម្បីធានាការរួមចំណែកធ្វើឱ្យមានការកើនឡើងនូវប្រាក់ចំណូលក្នុងគ្រួសារនីមួយៗ។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
អបអរសាទរ ជើងហោះហើររបស់ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline នឹងហោះហើរត្រង់ពី Istanbul នៃសាធារណរដ្ឋតួកគីយ៉េ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមកិច្ចសហការដ៏រីករាយរវាង រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ
Congratulations! A new direct flight by Turkish Airlines, connecting Istanbul (Republic of Türkiye) and Techo International Airport (Kingdom of Cambodia), will launch on 11 December 2025, reflecting the close cooperation between the governments of the two countries.
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
សារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
វីដេអូសង្ខេបសកម្មភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៩-១៦ វិច្ឆិកា ២០២៥
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
ឈ្វេងយល់ពីប្រព័្ធធារាសាស្ត្រនៅក្នុងប្រទេសកម្ពុជា
ប្រព័ន្ធធារាសាស្ត្រនៅកម្ពុជាត្រូវបានចែកជាពីរប្រភេទសំខាន់ៗ គឺប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ និងប្រព័ន្ធធារាសាស្ត្រមិនគ្រប់ជ្រុងជ្រោយ ។
ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅលើប្រព័ន្ធធារាសាស្ត្រមួយដែលមាន៖ ១/អាងទឹកដែលប្រភពទឹកមិនចេះរីងស្ងួត, ២/ប្រឡាយមេដែលនាំទឹកពីប្រភពទឹកទៅកាន់តំបន់ផ្សេងៗ, ៣/ប្រឡាយរង ដែលនាំទឹកបន្តពីប្រឡាយមេទៅកាន់តំបន់ដែលត្រូវប្រើប្រាស់ទឹក(ដីកសិកម្ម) ប៉ុន្តែនៅឆ្ងាយពីប្រឡាយមេ និង ៤/ ប្រឡាយជើងក្អែប ដែលនឹងនាំទឹកចេញពីប្រឡាយរង ទៅកាន់ដីស្រែកសិកម្មតែម្ដង ។ ចំណែកឯប្រព័ន្ធធារាសាស្ត្រមិនគ្រប់ជ្រុងជ្រោយ ជាប្រព័ន្ធមួយដែលមានតែប្រឡាយ ប៉ុន្តែនៅឆ្ងាយពីប្រភពទឹក ឬមានតែប្រភពទឹក ប៉ុន្តែគ្មានប្រឡាយសម្រាប់នាំទឹកយកទៅប្រើប្រាស់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការ ។
នៅកម្ពុជា ប្រឡាយមួយចំនួនធំស្ថិតនៅជាប្រភេទប្រព័ន្ធធារាសាស្ត្រមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ។ នៅពេលអនាគត រាជរដ្ឋាភិបាល នឹងបន្តកសាងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីធានាទឹកប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដល់ប្រជាកសិករ ដើម្បីចូលរួមលើកកម្ពស់ទិន្នផលកសិកម្ម និងការដឹកជញ្ជូនកសិផល សំដៅបង្កើនប្រាក់ចំណូលជូនប្រជាកសិករតាមរយៈការកាត់បន្ថយថ្លៃដើមកសិកម្ម ។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Владелец канала не предоставил расширенную статистику, но Вы можете сделать ему запрос на ее получение.
Также Вы можете воспользоваться расширенным поиском и отфильтровать результаты по каналам, которые предоставили расширенную статистику.
Также Вы можете воспользоваться расширенным поиском и отфильтровать результаты по каналам, которые предоставили расширенную статистику.
Подтвердите, что вы не робот
Вы выполнили несколько запросов, и прежде чем продолжить, мы ходим убелиться в том, что они не автоматизированные.
Наш сайт использует cookie-файлы, чтобы сделать сервисы быстрее и удобнее.
Продолжая им пользоваться, вы принимаете условия
Пользовательского соглашения
и соглашаетесь со сбором cookie-файлов.
Подробности про обработку данных — в нашей
Политике обработки персональных данных.